
ប្រទេសកម្ពុជានឹងមានការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ ថ្មីៗនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានទទួលស្គាល់គណបក្សនយោបាយចំនួន២០ ប៉ុន្តែគ្មានវត្តមានអតីគណបក្សសង្គ្រោះជាតិទេ។ ការណ៍នេះបានធ្វើការថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង មិននៅស្ងៀមទេ លោក សម រង្ស៊ី បានអំពាវនាវម្តងហើយម្តងទៀត កុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនាខែកក្កដា ខាងមុខ ដោយលោកហៅការបោះឆ្នោតនេះថាជាការបោះឆ្នោតក្លាយក្លែង។
ដោយឡែកអ្នកគាំទ្របានបើកយុទ្ធនាការតាមបណ្តាយសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត៖ តួយ៉ាងដូចជាលោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារដោយសារការបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ នេះគឺជាសិទ្ធិរបស់ខ្ញុំ ក្នុងការសម្ដែងមតិ។ គ្មានច្បាប់ណាចែងថា បើមិនទៅបោះឆ្នោតខុសច្បាប់នោះទេ ហើយក៏គ្មានច្បាប់ណាចែងថា ការប្រាប់គេថាខ្លួនឯងមិនទៅបោះឆ្នោតខុសច្បាប់នោះដែរ។ សកម្មភាពរបស់ខ្ញុំគឺធ្វើស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋផ្សេងៗ។ សកម្មភាពរបស់ខ្ញុំមិនមានបំណងធ្វើអោយបុគ្គល ឬបក្សមានណាឈឺចាប់នោះទេ។

ខ្ញុំប្រកាន់លើមាគា ខ្មែរស្រលាញ់ខ្មែរ! ប្រសិនបើគ្មានគណបក្សដែលខ្ញុំពេញចិត្តចូលរួមការបោះឆ្នោតនោះទេ ខ្ញុំនឹងមិនទៅបោះឆ្នោតជាដាច់ខាត! ដេកផ្ទះ ឈ្នះឯង ។
រីឯលោក សោភ័ណ ឡាវី អតីតតារាសម្តែង បានសរសេរថា៖ ខ្ញុំមិនទៅបោះឆ្នោតទេ ព្រោះចង់បានការផ្លាស់ប្តូរ ប្លន់ឆន្ទៈខ្ញុំហើយ នៅបង្ខំខ្ញុំឱ្យទៅបោះឆ្នោតទៀត NO ខ្ញុំមិនទៅបោះឆ្នោតទេ។






