
ស្ថានីយទូទស្សន៍ បាយ័ន បានរៀបចំកម្មវិធីប្រលងចម្រៀងមួយបែបប្លែក មានឈ្មោះហៅថា “The Melody” ដោយកម្មវិធីនេះតម្រូវអោយបេក្ខភាពទាំងអស់ត្រូវច្រៀងតែបទទាំងឡាយណាដែលជាស្នាដៃកូនខ្មែរ (Original Song) និងកាន់តែល្អប្រសិនបើមានចម្រៀងដែលជាស្នាដៃនិពន្ធដោយខ្លួនឯងផ្ទាល់។ អ្វីដែលកាន់តែពិសេសនោះគឺ ក្នុងកម្មវិធី “The Melody” មាន លោក ហេង ពិទូ កញ្ញា អេដា និងលោក សួន ពិសិដ្ឋ ធ្វើជាគណៈកម្មការ។

ដោយឡែក បេក្ខជនមួយរូប ឈ្មោះ ហួន សំអុល បានធ្វើឲ្យគណៈកម្មការទាំង៣ និងតារាកិត្តិយស ចំហមាត់គ្រប់គ្នា នៅក្នុងវគ្គ Wall Audition សប្តាហ៍ទី២ បន្ទាប់ពីលោកបានបកស្រាយបទរបស់កំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ មានចំណងជើងថា “សល់អារម្មណ៍”។

បន្ទាប់ពីបកស្រាយចប់ គណៈកម្មការមួយរូប គឺលោក សួន ពិសិដ្ឋ និងជាអ្នកនិពន្ធបទចម្រៀង “សល់អារម្មណ៍” នេះស្រាប់ បានបញ្ជាក់ថា បទចម្រៀងនេះគឺពិបាកច្រៀងណាស់ ត្រូវប្រើសម្លេង ដង្ហើមខ្ពស់ និងដាក់មនោសញ្ចេតនាឲ្យដល់កម្រិត ហើយមានតែ លោក ព្រាប សុវត្ថិ សាកសមនិងមានសមត្ថភាពអាចបកស្រាយបទនេះបាន ប៉ុន្តែលោកក៏សរសើរដល់បេក្ខជន សួន ពិសិដ្ឋ ជាខ្លាំង ដែលអាចបកស្រាយបទនេះបានយ៉ាងរលូន។




កុំរងចាំយូរ សូមទស្សនាវីដេអូខាងក្រោម:
វីដេអូ៖