Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូទៅបុករថយន្តកុងតឺន័រដែលបត់ចតរង់ចាំស្គេនជាប់នឹងចិញ្ចើមថ្នល់យ៉ាងពេញទំហឹង កាលពីវេលាម៉ោង៥ និង១០នាទីព្រឹក ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក INERNATIONAL ពណ៌ក្រហម ពាក់ស្លាកលេខ 51C-06785 បើកបរដោយឈ្មោះ ប៊ួយ វ៉ាន់វឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ត មានទីលំនៅភូមិវិនទៀង ឃុំខាញ់វិញ ស្រុកយានខាញ់ ខេត្តនិញបិញ ប្រទេសវៀតណាម(គ្មានលិខិតឆ្លងដែន) ធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់រថយន្តឈប់ចតរង់ចាំស្គែន ស្របពេលនោះក៏មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1J-8189 បើកបរដោយឈ្មោះ រឿន ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខកាស៊ីណូ មានទីលំនៅភូមិព្រៃស្គុម ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មកដល់ជាន់ហ្វ្រាំងមិនទាន់ ជ្រុលកបុកពីក្រោយបោកផ្ទប់នឹងរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្ន សាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ រីឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿង និងអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅរក្សាទុក និងសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងចាត់ការតាមច្បាប់នៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor