Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​បាត់ដំបង​ ៖​ ក្មេង​ប្រុស​ម្នាក់​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​ ជាអនីតិជន​ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​របស់​ម្តាយ ​ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ផង​ដែរ ក្រោយ​ធ្លាយ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​ប្អូនស្រី​បង្កើត​របស់​ខ្លួន​អស់​រយៈពេល​រាប់​ឆ្នាំ​រួច​មក​។​

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិដេីមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាអនីតិជនខាងលើមានឈ្មោះ ហ.វ.ន ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ម្តាយ ក្រោយ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ប្អូនស្រី​បង្កើត​របស់​គេ​ដែល​មានឈ្មោះ​ ហ​ ស​ ខ​ អាយុ​៨​ឆ្នាំ​ អស់​រយៈពេល​រាប់​ឆ្នាំ​ទើប​បែកការ​។​

​តាម​ការ​សារភាព​របស់​ក្មេង​ប្រុស​រូប​នេះ​បាន​បញ្ជាក់​ថា​ការ​ឡើង​តណ្ហា​នេះ​ដោយសារ​តែ​កន្លង​មក​ខ្លួន​ធ្លាប់​មើល​រឿង​ក្តៅ​សាច់​តាម​រយៈ​ទូរស័ព្ទ​ដៃ​មិត្តភក្តិ​ច្រើន​ពេក​ដែល​ធ្វើ​ឲ្យ​​ខ្លួន​មាន​អារម្មណ៍​ចង់​សាក​ ចង់​ដឹង​ ក៏​ប្រព្រឹត្ត​រឿង​ផ្តេសផ្តាស់​បែប​នេះ​តែម្ដងទៅ។​

ជុំវិញ​បញ្ហា​នេះ​ដែរ​គឺជា​សិទ្ធិ​របស់​តុលាការ​ក្នុង​ការ​សម្រេច​ និង​វិនិច្ឆ័យ​ ព្រោះ​ទាំង​ក្មេង​ស្រី​រង​គ្រោះ​ក៏​ដូច​ជា​ក្មេង​ប្រុស​ជាប់ចោទ​ដោយសារ​តែ​ពួក​គេ​សុទ្ធតែ​ស្ថិត​ក្នុង​វ័យ​អនីតិជន​ទាំងអស់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor