
បន្ទាប់ពីមានព្យុះភ្លៀង និងពពកខ្មៅក្នុងជីវិត កាលពីពេលថ្មីៗ លោក ប៊ុត សីហា ដែលជាអតីតតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស និងជាអតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ទើបតែបានបញ្ចេញបទចម្រៀងថ្មីជាលើកដំបូង ចាប់តាំងតែពីផ្ទុះរឿងអាស្រូវជាមួយនឹងសារធាតុញៀន ដែលបទចម្រៀងថ្មីនេះពិតជាមានអត្ថន័យជ្រាលជ្រៅ កម្សត់ ហើយក៏ទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់មហាជនផងដែរ។

ទោះបីជាយ៉ាងណា បទចម្រៀងថ្មីនេះ គឺលោកមិនបានថតឲ្យផលិតកម្មណាមួយឡើយ វាគឺជាការជួយបង្កើតឡើងដោយអង្គការមួយឈ្មោះថា IKARE ហើយមកដល់ពេលនេះ គឺ លោក ប៊ុត សីហា គឺជាតារាចម្រៀងម្នាក់ ដែលតែលតោលគ្មានផលិតកម្មជ្រកកោននោះទេ មានតែប្រឹងប្រែងបានត្រឹមច្រៀងតាម អកកេះ អកកណ្តឹង នៅពេលដែលគេត្រូវការតែប៉ុន្នោះ។

ពិតជាភ្ញាក់ផ្អើលក្នុងចិត្តសម្រាប់ប្រិយមិត្ត ជាពិសេសគឺអ្នកគាំទ្រ សីហា តែម្តង ដោយសារតែកាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ដោយប្រហែលជាទទួលរងពាក្យរិះគន់ក្នុងន័យជាន់ពន្លិចច្រើនហួសកំរិតពេក ធ្វើឲ្យ លោក ប៊ុត សីហា បង្ហោះសារមួយគួរឲ្យអាណិត ហើយប្រសិនបើវាជាការពិតមែន ដូច សីហា លើកឡើងមែន ប្រហែលជាលែងបានស្តាប់បទចម្រៀងថ្មីៗរបស់ សីហា ទៀតហើយ។

ជាក់ស្ដែង លោក ប៊ុត សីហា បានរៀបរាប់យ៉ាងដូច្នេះថា:
អរគុណបងប្រុស Soklim Reaks Avpដែលបានឲ្យគេធ្វើបទនិងនិពន្ធឲ្យខ្ញុំរួមទាំងបងប្រុស សុីវ ចន្ទ។អរគុណដល់អង្កការ IKARE នៃសារះមន្ទីមរតកជាតិខ្មែរដែលមានបងសេកកុសលជានាយកនិងបងប្រុសសុខលីមរក្សាជាអ្នកសម្របសម្រួលនៅស្រុកខ្មែរក្នុងការចំនាយប្រាក់ធ្វើសំរាប់ខ្ញុំ។5បទដែលថតថ្ងៃមិញពិតជាត្រូវចិត្តណាស់។មុននិងខ្ញុំឈប់ច្រៀងខ្ញុំនិងបន្សល់សម្លេងទុកឲ្យពុកម៉ែបងប្អូននៅនិងអង្កការIKAREឲ្យបាន២០បទខ្ញុំនិងឈប់ច្រៀងហើយ។ ហើយពុកម៉ែបងប្អូននិងបានឈប់ដៀលខ្ញុំតទៅទៀត
តើបងប្អូនគិតយ៉ាងណាដែរ!







ចម្រៀង