រតនគិរីៈ មនុស្ស២នាក់ បានបាត់បង់ជីវិត និងងាប់មាន់២ក្បាល ក្រោយពីរន្ទះបាញ់ផ្ទាំងសូឡាលើដំបូលផ្ទះ កាលពីម៉ោង១១យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះចំការអូរកាវ ស្ថិតក្នុងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
សមត្ថកិច្ចនគរបាលស្រុកវ៉ើងសៃ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ស៊ីង កិត ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិកាវែត ។ ជនរងគ្រោះទី២ ឈ្មោះ ប៉ាង នឹម ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិកាវែត អ្នកទាំង២ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នសាកសពទាំង២នាក់ ត្រូវបានក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី៕