Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសពីរនាក់ បើកម៉ូតូមួយគ្រឿង ត្រូវបានជនសង្ស័យជិះម៉ូតូឌ្រីមសង់ដេញវាយពីក្រោយហើយក៏ធាក់ដួលចូលរថយន្ត Range Rover រងរបួសធ្ងន់និងស្រាល២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់អធ្រាត្រ​ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញបុរសពីរនាក់បើកម៉ូតូវ៉ែវមួយគ្រឿងមិនមានស្លាកលេខបើកពីត្បូងទៅជើងដេញវាយគ្នាក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវឌ្រីមសង់មួយគ្រឿងទៀត ធាក់ឲ្យ​ដួលម៉ូតូចូលក្រោមរថយន្ត Range Rover ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2H-0088 បើកបរ​ដោយបុរសម្នាក់ក្នុងទិសដៅបញ្ចា្រសគ្នាពីជើងទៅត្បូង បណ្ដាលដួលចូលក្រោមរថយន្តរងរបួសធ្ងន់និងស្រាល២នាក់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុឲភាគីទាំងធ្វើការដោះស្រាយគ្នាដោយសារខាងម៉ូតូមិនមានលុយសង ទើបភាគីខាងរថយន្តសុខចិត្តស្មើរគ្នាដោយមិនទាសំណងឡើយរួចក៏ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor