ភ្នំពេញៈ នៅថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងជម្រាបដល់ម្ចាស់ស្ថានីយ៍វិទ្យុ ឬទូរទស្សន៍ ដែលមានកម្មវត្ថុ ស្តីពី ការផលិត និងការចាក់ផ្សាយ បទចម្រៀងខារ៉ាអូខេ ភាពយន្ដ វីដេអូ ដែលយកគ្រឿងស្រវឹងធ្វើជាគុណសម្បត្តិ ក្នុងការដោះស្រាយវិបត្ដិ បំភ្លេចទុក្ខកង្វល់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងអាកប្បកិរិយាយុវជន និងសង្គម។
សូមអានខ្លឹមសារទាំងស្រុង ក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ ៖