Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងព្រៃសរ បានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីប្រទះឃើញសាកសពស្រ្តីម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័ម និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ កាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង តាមផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

សាកសពស្រ្តីអនាថាខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ មានអាយុជាង៤០ឆ្នាំ ។ បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុបានឲ្យដឹងថា ស្រ្តីខាងលើត្រូវបានគេឃើញដើរទៅមកម្តុំនេះក្នុងពេលថ្មីៗ ក្នុងស្ថានភាពទីទ័ល ជាជនអនាថា ហើយក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្លាប់ឲ្យ បាយចំណីផងដែរ ដោយមិនដឹងថា ញាតិសណ្ដាន និងផ្ទះសម្បែង ស្រុកនៅទីណាដែរ និងស្នាក់អាស្រ័យនៅតាមចិញ្ចើមផ្លូវ សំយ៉ាបផ្ទះពលរដ្ឋ ដើរត្រាច់ចរគ្មានគោលដៅ។ ស្រាប់តែមកដល់រសៀលថ្ងៃនេះ បន្ទាប់ពីមានអ្នកទៅបរិវេណដីឡូត៍ ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញស្រ្តីខាងអនាថារូបនេះ ដេកស្លាប់ទៅវិញ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។

សាកសពស្រ្តីខាងលើ បើតាមសមត្ថកិច្ចជំនាញចុះមកពិនិត្យ ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ អាចសន្និដ្ឋានបានថា ស្លាប់ដោយសារជម្ងឺខ្យល់គ ហើយក្រោយពីពិនិត្យរួចសាកសពសមត្ថកិច្ចដឹកយកទៅតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីសាញ់ និងបន្តស្រាវស្រាវស្វែងរកសាច់ញាតិ៕

វីដេអូ​៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor