Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ព្រះសង្ឃមួយអង្គសុគតភា្លមៗយ៉ាងអាណោចអាធ័ម ខណៈដែល​ចៅបើករថយន្ត​រមិនប្រយ័ត្នរេចង្កូតទៅបុកដើមឈើពេញទំហឹង​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះ កាលពីទៀបភ្លឺ​ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ ៥ ភូមិកគោ ឃុំជ្រៃស្រុកថ្មគោល។ 

សមត្ថកិច្ច បានឲ្យដឹងថា រថយន្ត​បង្កដោយខ្លួន​ឯងនោះ ម៉ាកកាមរី ពណ៌បៃតងចាស់ ពាក់ស្លាក​លេខ ភ្នំពេញ ២A-២៨៥៥ អ្នកបើកបរ​ដោយ​ឈ្មោះ ផុន សារាវុធ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង​ ហើយរួ​មដំណើរជាមួយព្រះសង្ឃមួយអង្គ​ ព្រះនាម ចាន់ ពេជ្រ ព្រះជន្ម៨០វស្សា គង់នៅវត្តព្រែកក្រោយ ខេត្តកណ្ដាល បណ្ដាល​ឲ្យ​សុគត​នៅនឹង​កន្លែងកើតហេតុ ចំណែកអ្នកបើក រងរបួសស្រាល។ បញ្ជាក់ ៖ អ្នក​បើកបរ និងព្រះ​សង្ឃ ត្រូវជាចៅ និងតាបង្កើត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ រួចយករយន្ត​​ទៅរក្សាទុកនៅអធិការដ្ឋានស្រុកថ្មគោល។ ចំណែកសាកសពព្រះសង្ឃ សមត្ថកិច្ចបានប្រគល់ជូ​នក្រុមគ្រួសារ និងគណកម្មការវត្ត ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor