Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃទី ១០ ខែ ឧសភា ​ឆ្នាំ ២០១៨កន្លងទៅថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យ ខាងគណៈប្រតិភូ នៃក្រុមហ៊ុនវៀតណាម FLC Group ខាងលើ ចូលជួបពិភាក្សាការងារ ទាក់ទងនឹងការបោះទុនវិនិយោគចំនួន ១ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ខាងមុខនេះ លើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និង សណ្ឋាគារ ក្នុងប្រទេសកម្ពុជា។

ទាក់ទងនឹងរឿងខាងលើនេះ លោក វិល្លាម ប្រធានបក្សខ្មែរក្រោកបានប្រតិកម្មខ្លាំងថា ៖

រដ្ឋមន្ត្រីកសិកម្មថារាស្ត្រ «អគតិ» ដោយសាររាស្ត្ររិះគន់រដ្ឋរឿងគម្រោងអោយយួនវិនិយោគកសិកម្មនៅលេីដីខ្មែរលក់អោយខ្មែរ

វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មចាត់ទុកអ្នករិះគន់ការអនុញ្ញាត្តិជួបពិភាក្សាគម្រោងក្រុមហ៊ុនយួនបោះទុន១០០០លានដុល្លាលេីការវិនិយោគ ដាំបន្លែនៅស្រុកខ្មែរ លក់អោយខ្មែរ ជាមនុស្សអគតិ

ខ្ញុំពុំដឹងថាលោករដ្ឋមន្ត្រីធ្វេីការយ៉ាងម៉េចទេ គ្រាន់តែដឹងថាបន្លែនឹងកសិផលបរទេសហូរចូលកម្ពុជាទាំងតោន សូម្បីគល់ស្លឹកគ្រៃ ហេីយអាចថាជាបន្លែគីមីផងក៏មិនដឹង បញ្ហានេះមានក្រុមលេីកជេីងខ្លះបាននិយាយថាមកពីកសិករខ្មែរខ្ជិលទេីបគ្មានកសិផលគ្រប់គ្រាន់នឹងផ្គត់ផ្គង់ទីផ្សាក្នុងស្រុក តែយោងតាមភាពជាក់ស្ដែងយ៉ាងប្រត្យក្ស គឺកសិករធ្វេីកសិផលអត់ទីផ្សារលក់ពុំចេញឈានដល់ថ្នាក់រអ៊ូ ជេរ ពេញបណ្ដាញសង្គមនឹងសារពត៌មានទៅវិញ

ថ្មីៗនេះការលេចលឺពត៌មានថាក្រុមហ៊ុនយួនមួយចង់ គប់ ១០០០លាន មកយកដីខ្មែរធ្វេីកសិកម្មដេីម្បីយកកសិផលផ្គត់ផ្គង់ទីផ្សារផ្នែកទេសចរណ៍ នៅក្នុងស្រុកខ្មែរ នឹងវេចខ្ចប់ផងដែរ ជាពិសេសបញ្ជូនចេញលក់បរទេស

សំនួរសួរថា ៖ ចុះបេីរដ្ឋបោះលុយ បង្កេីតធនាគា បណ្ដុះបណ្ដាលអោយកសិករ ធានាកសិកម្មដេីម្បីផ្គត់ផ្គង់ អោយទីផ្សាផ្នែកទេសចរណ៍នឹងវិញវាចំណេញឬអត់ ? ឬអោយយួនវិនិយោគដណ្ដេីមទីផ្សាទេីបចំណេញ ? តាមច្បាប់នៃការវិនិយោគ មុនលុយវិនិយោគចេញ គេសិក្សាឃេីញពីប្រភពចំណូលចូលរួចហេីយ «ផលចំណេញ» ដូចនេះហេតុអ្វីក្រសួងកសិកម្មមិនសិក្សារកផលចំណេញនឹងអោយពលរដ្ឋធ្វេីវិញ ? មិនគួរល្ងង់យ៉ាងនេះឡេីយ

ចំងល់ឆ្ងល់ថា ៖ ហេតុអ្វីរដ្ឋមន្ត្រីអសមត្ថភាពដូចលោក អាចកាប់ការងារបានយូម្លេះ ? ក្នុងភាពជាបញ្ញវ័ន្ត ត្រូវខ្មាសខ្លួនឯងបន្តិច ថាខ្លួនឯងកាន់កសិកម្ម ប្រទេសជាប្រទេសកសិកម្ម ម៉េចបានវិស័យនេះធ្លាក់ដុនដាបដល់ថ្នាក់បរទេសមកដាំជំនួសទៅវិញ ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor