header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខ (ឆ្នោតយួន) មួយកន្លែងស្ថិតតាមបណ្តោយផ្លូវប៉េតុង ចំណុចផ្សារក្រមួន ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មនុស្ស៣នាក់ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ញឹម កុសល ភេទប្រុស អាយុ៤៥ឆ្នាំ ទី២.ឈ្មោះ សុខ មួយហៀង ភេទស្រី អាយុ៣៥ឆ្នាំ (នាក់ទាំង២នេះជាប្តីប្រពន្ធនឹងគ្នា) និងទី៣.ឈ្មោះ ណយ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ។

ក្នុងការចុះបង្ក្រាបនេះដែរ កម្លាំងអាជ្ញាធរចម្រុះបានដកហូតលុយដុល្លារ ៣៧៥ដុល្លារ, លុយខ្មែរ ៥លាន៧ម៉ឺនរៀល, តុ១, កៅអី២ រួមជាមួយសន្លឹកឆ្នោតវៀតណាមដែលកត់រួចជាច្រើនទៀតផងដែរ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចុះបង្ក្រាបឲ្យដឹងថា ក្រោយទទួលព័ត៌មានពីពលរដ្ឋថា ទីតាំងកត់ឆ្នោតខាងលើនេះ មានការកត់បើកចំហរយ៉ាងអាណាធិបតេយ្យបំផុត នៅសំយ៉ាបមុខផ្ទះរួចមក កម្លាំងអាជ្ញាធរដោយមានបញ្ជាពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងមានការឯកភាពពី លោក អ៊ុ សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះមកបង្ក្រាបបានជាក់ស្តែងតែម្តង។

ក្រោយការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលងទំពុនទី២ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា ជនសង្ស័យជាអ្នកកត់ឆ្នោតទាំង២នាក់ប្តីប្រពន្ធខាងលើ ធ្លាប់ត្រូវបានអាជ្ញាធរចម្រុះខណ្ឌមានជ័យឃាត់ខ្លួនម្តងរួចមកហើយ កាលពីពាក់កណ្តាលឆ្នាំ២០១៧ ពាក់ព័ន្ធការកត់ឆ្នោតវៀតណាមខុសច្បាប់។ ដែលកាលនោះកម្លាំងអាជ្ញាធរបានដកហូតលុយជិត៧ម៉ឺនដុល្លារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post