
នាពេលបច្ចុប្បន្ន តារាសិល្បៈមិនថាទោល ឬក៏ជាក្រុមឡើយ តែងតែមានអ្នករាំផ្ទាល់ខ្លួន ដែលមានសមត្ថភាពខ្ពស់ ដើម្បីជួយធ្វើឲ្យពេលឡើងសម្តែងម្តងៗ កាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងបន្តែមទៀត ជាក់ស្តែងក្នុងប្រទេសកម្ពុជា ក៏មានតារាសិល្បៈមិនតិចអ្នកទេ ដែលចាប់ផ្តើមបង្ហាញក្រុមរាំរបស់ខ្លួន ដែលសុទ្ធសឹងតែមានបច្ចេកទេសរាំមិនធម្មតាឡើយ។

ជាការពិតណាស់ បើក្រឡេកមកមើលក្រុមរាំតំណាងអោយតារាចម្រៀងស្រី កាន់តែចាស់ កាន់តែល្បី គឺអ្នកនាង ពេជ្រ សោភា វិញ គឺទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយពួកគេស្ទើរតែទាំងអស់សុទ្ធតែមានសមត្ថភាពខ្ពស់ និងរាំបានល្អ ស៊ីចង្វាក់គ្នាជាមួយ អ្នកនាង ពេជ្រ សោភា ទៀតផង។

ដោយលែក ថ្មីៗនេះ សមាជិកម្នាក់ក្នុងចំណោមអ្នករាំរបស់ អ្នកនាង ពេជ្រ សោភា បានបង្ហាញវីដេអូមួយនៃការរាំរបស់នាង ធ្វើឲ្យមហាជនជាច្រើនកោតសរសើរថាពិតជាឡូយ និងរស់រវើកណាស់។

ចង់ដឹងថាបែបណា សូមទស្សនាវីដេអូទាំងអស់គ្នា ៖
