header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំ៖បុរស់ម្នាក់វ័យ៥០ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណី គ្រោះថ្នាក់ ចរាចរណ៍ បើកបរវ៉ាជេងមិនផុតរថយន្តសាម៉ុយអ្នកជម្ងឺ វ៉ាក់អើនឹងរថយន្តសាំយ៉ុងបុកចំពីមុខ ពេញទំហឹង។

បើយោងតាមលោកអធិការរងទទួលផែនចរាចរណ៍ស្រុកសន្ទុក ស៊ី វណ្ណា បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្តសាំយ៉ុង ដោយបណ្ដាលឲ្យអ្នកបើកបរម៉ូតូបង្កគ្រោះថ្នាក់ មានឈ្មោះ ឯក យ៉ិន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំ នៅភូមិក្រចាប់ សង្កាត់អាចរ្យលាក់ ក្រុងស្ទឺងសែន បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសវ័យម្នាក់ជិ:ម៉ូតូម៉ាក  វីវ៉ា ពណ៏ខ្មៅ ស្លាកលេខ កំពង់ធំ1A.1461ចេញពីកើត ទៅលិចហើយ គេឃើញគេអ្នកបើករថយន្តសាំងយ៉ុងពណ៍ សរស្លាកលេខ 2Y.3062ចេញពីកើតទៅលិច ក្នុងទិសដៅ បញ្ច្រាស់គ្នា  សាក្សីបន្តទៀតថា:ដល់កន្លែងកើត បុរសវ័យចំណាស់បានឡើងវ៉ារថយន្តពេទ្យ១គ្រឿង តែវ៉ាមិនផុតខាងរថយន្តសាំងយ៉ុងបុកពេញទំហឹង អូសប្រមាណ៧០ទៅ៨០មែត្រ បណ្តាលជន រងគ្រោះបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុម៉ូតូខូចខាតទាំងស្រុង រថយន្តខូចខាត ប៉ែកខាងមុខ ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោល វត្ថុតាងរថយន្ត និងម៉ូតូប៉ូលិស ចរាចរណ៍ស្រុកសន្ទុក យកទៅរក្សារទុកនៅអធិការនគរបាលស្រុក។

ចំណែកសាកសពជនរងគ្រោះប៉ូលិសចរាចរណ៍ស្រុកសន្ទុក បានប្រគ្រគល់ជូនឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យទោតាមប្រពៃណី ចំណែកម្ចាស់រថយន្តប៉ូលិសចរាចរណ៍ កំពុងស្រាវជ្រាវ ដើម្បីយកមកដោះស្រាយតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post