Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកោះកុង បានសម្រេចបង្កើតក្រុមការងារជាមួយអាជ្ញាធរ ដើម្បីចុះពិនិត្យរឿងវិវាទដីធ្លីរវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុនរបស់លោកឧញ៉ា លី យ៉ុងផាត់ ដើម្បីដោះស្រាយឲ្យចប់រួចរាល់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មាន

បើយោងតាមសេចក្តីប្រកាសព័ត៌មាន និងតាមលិខិតលេខ ២០៥/១៨ ល.ល និងលេខ ២០៦/១៨ ល.ល ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកោះកុង សំណូមពររបស់ក្រុមប្រជាពលរដ្ឋប្រមាណ ៣១៦គ្រួសារ ស្ថិតក្នុងស្រុកស្រែអំបិល ស្រុកបុទុកសាគរ ខេត្តកោះកុង និងសំណូមពររបស់ក្រុមប្រជាពលរដ្ឋ ១៧០គ្រួសារ ស្ថិតក្នុងស្រុក ស្រែអំបិល ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន koh kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចាត់ក្រុមការងារចុះសហការជាមួយក្រុមការងារជាមួយអាជ្ញាធរខេត្តកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ និងដីពាក់ព័ន្ធនឹងករណីវិវាទខាងលើ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រហូតរួចរាល់ជាស្ថាពរ ឈានទៅដោះស្រាយបញ្ចប់។

គួររំលឹកថា ប្រជាពលរដ្ឋជាង៣០០គ្រួសារ បាននាំគ្នាតវ៉ាដង្ហែក្បួនពីវត្តសាមគ្គីរង្សី ទៅខុទ្ធកាល័យនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងដែនដី និងស្ថាប័ន្ថជាតិមួយចំនួន ដើម្បីសុំអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករសរបស់ឧញ៉ា លី យ៉ុងផាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor