Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ភ្លៀងមួយមេយ៉ាងធំលាយឡំនិងខ្យល់កន្ត្រាក់ បានបាក់ដើមឈើដ៏ធំមួយដើមសង្កត់លើព្រះវិហារ ខូចខាតយ៉ាងដំណំ​ តែមិនបណ្តាលឲ្យព្រះចៅអធិការវត្តរងគ្រោះថ្នាក់នោះទេ ។

គ្រោះធម្មជាតិខាងលើនេះ កើតឡើង​កាលពីវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិឡុំថ្មី ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា គ្រោះធម្មជាតិខាងនេះ ធ្វើខូចខាតសម្ភារៈក្នុង​វត្តមួយចំនួនដូចជា ៖ ដំបូលព្រះវិហារប្រមាណ៣០ទៅ៤០ភាគរយ និងដំបូលសាលាឆទាន ព្រមទាំងក្លោងទ្វារវត្តដួលរលំបាក់អស់ទាំងស្រុង។

មន្ត្រីនគរបាល បន្តថា ដើមឈើ ត្រូវបាក់ដួលរលំអស់ចំនួន៤ទៅ៥ដើម ធ្វើឲ្យមានការភិតភ័យដល់​ព្រះចៅអធិការវត្ត ព្រះនាម រាមហាន ព្រះជន្ម៥៧ព្រះវិស្សា គង់​ក្នុងវត្តសុវណ្ណគិរីបរិព័ទ្ធ(ហៅវត្តភូមិឡុំថ្មី)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor