Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រហូតមកទល់ពេលនេះ ម៉ោងជាង១រសៀល ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៨ នេះ លោក ហ៊ុន ជា ក្មួយបង្កើតនាយករដ្ឋមន្ត្រី កំពុងស្ថិតក្នុងការសួរនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីប៉ូលិសក្រសួងមហាផ្ទៃ បញ្ជូនទៅដល់តុលាការ ក្រោយធ្វើការបាញ់ឡើងលើជាច្រើនគ្រាន់កាលពីយប់។

ជាមួយគ្នានេះដែរ លោក វិល្លាម ដែលជាស្ថាបនិក គណបក្សខ្មែរក្រោក ក៍មានការប្រតិកម្មផងដែរ ទាក់ទងនឹងរឿងស្រដៀងគ្នានេះ ដោយលោក បានលើកឡើងថា ៖

ឧត្តមសេនីយប៉ូលីសផ្កាយមាសបី ដែលបាញ់មុខផ្ទះ បានទៅដល់តុលាកាហេីយ 😊 នៅឡេីយតែឧត្តមសេនីយផ្កាយមាសបីទាហាន ដែលបាញ់ក្នុងផ្ទះទេ ដូចមិនទាន់ឃេីញមាននរណាចាប់ ? 🙄 នេះហាក់បីដូចជាបង្ហាញពីប្រព័ន្ធច្បាប់មានការអនុវត្តន៍ច្រេីនស្តង់ដា ច្រេីនបែបបទសម្បេីមណាស់ យ៉ាងណាមិញ២ករណីនេះឋិតក្រោមការសម្លឹងមេីលរបស់មហាជន ,ថាតេីឧត្តមសេនីយ៍បាញ់បោះអាងពូជាព្រះឥន្ទ្រ អាងខ្នងយសសក្តិនេះអាចជាប់គុកដូចករណីពលរដ្ឋសាមញ្ញ ដែលលួចត្រយូងចេកលួចស្វាយដែរឬក៏យ៉ាងណា

សូមជម្រាបជូនថា៖ មន្ត្រីជាន់ខ្ពស់អង្គរក្ស ឋានៈផ្កាយ៣ម្នាក់ ដែលទើបទទួលការតែងតាំងងារជា “ឧកញ៉ា” មិនបានប៉ុន្មានថ្ងៃផងនោះ បានបើកការបាញ់ប្រហារគំរាមគេឯងផ្អើលមេឃផ្អើលដី ផ្អើលអស់ក្រុង កាលពីវេលាម៉ោង៣៖៣៥នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ។ មន្ត្រីអង្គរក្ស ឡើងងារឧកញ៉ារូបនេះ ឈ្មោះ ហូ ចំរើន បានបើកការបាញ់ប្រហារគំរាមក្រុមគ្រួសារ បណ្ដាលឲ្យផ្អើលអស់ទាំងកម្លាំងសមត្ថកិច្ចនគរបាល និងប៉េអឹមខណ្ឌដង្កោ ចុះទៅឡោមព័ទ្ធទីតាំងកើតហេតុរាប់ម៉ោង។

យ៉ាងណាលោកឧត្តមសេនីយ៍ផ្កាយ៣​រូបនេះ បានប្រាប់ថា​ លោកមិនបានបាញ់នៅក្នុងភូមិគ្រឹះឡើយ​ ហើយរឿងនេះ គឺជារឿងក្នុងគ្រួសារ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor