
ព្រះសីហៈ បុរសជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ធ្វើការ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុម២៥ ភូមិ៣ សង្តាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សាកសពឈ្មោះ ZHOU ZHIDONG ភេទប្រុស ជាបុគ្គលិកកាស៊ីណូ ឌីហាវ ឆ្នាំកំណើត 29-04-1990 ។ កាន់លិខិតឆ្លងលេខ EC9554532 មានសុពលភាពថ្ងែទី 16-04-2028 មានទិដ្ឋាការលខ EI 00856948 មានសុពលភាពដល់ថ្ងៃទី 24-05-2018 ។

តាមការរៀបរាប់ពីសាច់ញាតិ និងជាមិត្តរួមការងារឈ្មោះ ZHANG FUJIAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន បានឲ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១យប់ គាត់បានត្រឡប់មកពីធ្វើការវិញ ជនរងគ្រោះបានភ្ញាក់ឡើង ហើយនិយាយលេងជាមួយគាត់ធម្មតា លុះដល់ព្រឹកឡើងវេលាម៉ោង១០៖៣០នាទី គាត់ក៏ទៅដាស់ជនរងគ្រោះ ដើម្បីញាំបាយ ពេលទៅដាស់ជនរងគ្រោះមានលក្ខណៈរឹង មិនដឹងស្លាប់តាំងពីពេលណាទេ។

ឆ្លងតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត ជោ សែសិទ្ធជោត អនុប្រធានមន្ទីសុខាភិបាលនឹងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត បានឲ្យដឹងថា ជនរងគ្រោះ (សព) សា្លប់ ដោយសារ គាំងបេះដូង។
បច្ចុប្បន្នសាកសពដឹកយកទៅភ្នំពេញរក្សាទុក និងរង់ចាំការសម្រេចពីគ្រួសារសាមី និងស្ថានទូត៕

