Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ រន្ធត់ណាស់ កុមារី២នាក់បងប្អូនបានស្លាប់នៅក្នុងទឹកស្ទឹង នៅពេលដែលពួកគេតាមម្ដាយទៅរាយមង រួចលេងទឹកបណ្ដាលឲ្យលង់។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ រសៀល ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចអូរតាស៊ាង ចម្ងាយពីភូមិប្រមានជាង ១.៦០០ម៉ែត្រ ស្ថិតនៅភូមិពន្លៃ ឃុំបាបោងស្រុកពាមរក៍ ខេត្តព្រៃវែង។

កុមារីរងគ្រោះទី១.ឈ្មោះ ផន រតនា ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស ជាបង និងទី២.ឈ្មោះ ផន ថាវី ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ត្រូវជាប្អូន មានឪពុកឈ្មោះ ផេងភា (ស្លាប់) និងម្តាយឈ្មោះ ម៉ែន យ៉ន អាយុ៤៦ឆ្នាំ។ អ្នកទាំង៤នាក់នេះ មានទីលំនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍។

បើតាមសេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់ បាននាំគ្នាទៅរាយមងជាមួយម្តាយ។ ខណៈម្តាយកំពុងរាយមង ក្មេងស្រីទាំង២នាក់បងប្អូនខាងលើ ក៏បាននាំគ្នាចុះងូតទឹក ហើយក៏លង់ស្លាប់ស្លាប់តែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារ ព្រមទាំងអ្នកភូមិបាននាំគ្នាចុះរាវរក និងស្រង់សាកសពក្មេងស្រីទាំង២នាក់ឡើងគោក រួចដឹកតាមគោយន្តមកផ្ទះ រួចបានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សាកសពក្មេងស្រីរងគ្រោះសមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor