
តាកែវ៖ រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១និង៤៥នាទី មានករណីអគ្គីភ័យ បានឆាបឆេះកើតនៅផ្ទះអតីតអភិបាលរងខេត្តតាកែវម្នាក់ ស្ថិតនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បណ្ដាលឲ្យខូចខាតទាំងស្រុង។


បន្ទាប់ពីទទួលបានដំណឹងមានគ្រោះអគ្គីភ័យ កើតឡើងកំម្លាំងផែនអគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ បានទៅដល់កន្លែងកើតហេតុ ដោយបានធ្វើការបាញ់ទឹកជួយពន្លត់អស់ ៥គ្រឿង ប៉ុន្តែអណ្តាតភ្លើង បានឆាបឆេះផ្ទះឈើនោះតែម្តង ហើយការឆេះនេះដែរទៀតសោត គឺឆេះ លឿនមិនដល់៣០នាទីផង គឺឆេះខ្ទេចទាំងស្រុងតែម្តង ដោយសារតែផ្ទះដែលឆេះនោះ គឺជាផ្ទះ ឈើ ថ្មខាងក្រោម ប្រកក្បឿង ថែមទាំងអកាសធាតុក្តៅខ្លាំងផងដែរ ។
បើតាមមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅមិនទាន់ និងកំណត់ ថាមានការ ខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននោះទេ ដោយលោកបានលើកឡើងថា ប្រជាពលរដ្ឋរស់ នៅជិតខាងផ្ទះខាងលើបាននាំគ្នានិយាយថា ការឆេះផ្ទះនេះ គឺបណ្តាលមកពីការផ្ទុះសេខ្សែ ភ្លើង ស្រាប់តែមិនបានប៉ុន្មាននាទីផង ក៏មានអណ្តាតភ្លើងឆេះយ៉ាងសន្ធរសន្ធៅ នៅខាងលើ ផ្ទះតែម្តងភ្លាមនោះដែរ ក៏មានការអន្តរាគមន៏ពីមន្ត្រីនគរបាល ពន្លត់អគ្គីភ័យបានចុះមក អន្ត រាគមន៏ផងដែរ តែមិនស្ថានភាពនៃការឆេះនោះ គឺលឿនខ្លាំងពេកទើបធ្វើឲ្យឆេះខ្ទេចតែម្តង៕









