
សៀមរាបៈ នារីបម្រើការក្នុងខារ៉ាអូខេ “សម្សាន្តរីករាយ” ក្រុងសៀមរាប ត្រូវគេប្រទះឃើញ ដេកស្លាប់ នៅការដ្ឋានកាយដី នាយកដ្ឋាន វិស្វកម្មក្រសួងការ ពារជាតិស្ថិតនៅ ភូមិដំណាក់ដំរី ភូមិស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
សពនារីរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ ស៊ុន នាង អាយុ២៦ឆ្នាំ ស្រុកកំណើត នៅភូមិទី៣ សង្កាត់សៀមរាប ក្រុងសៀមរាប បច្ចុប្បន្ន បម្រើការងារ ក្នុងខារ៉ាអូខេ “កម្សាន្តរីករាយ” ស្ថិតនៅភូមិ ជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា សពនារីស្លៀករ៉ូបពណ៌ ទឹកដោះគោខ្មៅ ដេកស្លាប់ផ្ងារជើងសន្តូកត្រង់ ដៃខាងស្ដាំ អង្កុញឡើងលើ ដៃឆ្វេងស្របនឹងដងខ្លួន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច នារីរងគ្រោះស្លាប់ ដោយសារគេរឹត.ក។ ពិនិត្យចប់ សពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

