
ពោធិ៍សាត់ៈ ក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ស្រាល ខណៈកំពុងជិះកង់សុខៗ ត្រូវបុរសម្នាក់បើកម៉ូតូយ៉ាងលឿន មកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៨៖៤៥នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំក្រាលក្រួសក្រហម ស្ថិតក្នុងភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយបុរសម្នាក់ មានឈ្មោះ ខន ខ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ជិះម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយកង់ពីក្រោយពេញទំហឹង បណ្ដាលឲ្យក្មេង២នាក់ របួសធ្ងន់ស្រាល និងខូចខាតម៉ូតូ ១គ្រឿង កង់១គ្រឿង។ ចំណែកក្មេងប្រុសរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ យឺន កួយ ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ នៅភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ន ម៉ូតូនិងកង់ សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ រងចាំដោះពេលក្រោយ៕



