
កណ្ដាលៈ វាពិតជារឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល កាលពីវេលាម៉ោង៣រសៀលថ្ងែទី៦ មេសា ២០១៨ ខណៈនារីវ័យក្មេងម្នាក់ ពោះធំសម្រាលកូនបានមួយ ដោយស្រ្តីជាម្ដាយមិនទាំងដឹងខ្លួនសោះ។
នារីជាម្ដាយទារកឈ្នោះ សុធារ អាយុ១៩ឆ្នាំ បម្រើការងារក្នុងរោងចក្រ “សេវេនអិនជី” បានរៀបរាប់ឲ្យដឹងថា គាត់មានប្ដីយូរឆ្នាំហើយ ហើយប្ដីរបស់គាត់បានទៅធ្វើការនៅខេត្តរយៈពេល៥ទៅ៦ខែ ទើបមកផ្ទះវិញ គាត់គ្មានអាការៈចាញ់កូនអ្វីទេ រាស់ថ្ងៃគាត់ទៅបម្រើការងារក្នុងរោងចក្រធម្មតា ស្រាប់តែនៅម៉ោង១១៖៣០នាទីយប់ថ្ងែទី២ ខែមេសា ឆ្នាំ២០១៨ សុខៗក៏បានចុកពោះ ស្មានតែចុកធម្មតា ក៏បានចូលទៅបន្ទប់ទឹកបទជើង ស្រាប់តែពោះនាងមានសភាពប៉ោងធំទៅៗ ក៏ស្រែកហៅម្ដាយឲ្យជួយ ឃើញដូចនោះម្ដាយនាងក៏ប្រញាប់នាំទៅពេទ្យ លុះទៅដល់ពេទ្យអ្នកគ្រូពេទ្យ ក៏សួរនាំមិនទាន់បានប៉ុន្មាននាទីផង នាងបានសម្រាលកូនតែម្ដង។

រឿងរ៉ាវទាំងនេះ ធ្វើឲ្យអ្នកគ្រូពេទ្យ និងឪពុកម្ដាយទាំងបងប្អូន ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានការងឿយឆ្ងល់យ៉ាងខ្លាំង ខណៈដែលនារីខាងលើមិនដឹងថា ខ្លួនមានកូន ស្រាប់តែកើតចេញតែម្ដង៕

