header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ខៀវ សុភ័គ បានគូសបញ្ជាក់ឲ្យដឹងថា ក្រសួងបានត្រៀមជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ គ.ជ.ប ដើម្បីចាត់វិធានការចំពោះការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនៅពេលខាងមុខនេះ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពី គ.ជ.ប បានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការចំពោះការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនៅពេលខាងមុខនេះ។

លោក ខៀវ សុភ័គ បានឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភាថា ក្រសួងមហាផ្ទៃរីករាយនិងសហការចំពោះការស្នើសុំរបស់ គ.ជ.ប ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស។

លោកបញ្ជាក់ថា «ក្រសួងមហាផ្ទៃរីករាយក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងទាន់ពេលវេលាតាមសំណូមរបស់ គ.ជ.ប ក្នុងការអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ទោះបីមានបញ្ហានោះតូច ធំយ៉ាងក៏ដោយ»

អ្នកនាំពាក្យក៏បានលើកឡើងតបនិងលើកឡើងរបស់លោក សម រង្ស៊ី ពីក្រៅប្រទេស ដោយអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតថា លោក សម រង្ស៊ី ព្រៀបដូចជាមនុស្សលេងល្បែងចាញ់គេហើយ ទៅអង្គុយទាយវិញអីចឹង។

លោកបញ្ជាក់ថា «គាត់ជាអ្នកអង្គុយទាយវិញ ហើយព្រោះជាង២០ឆ្នាំហើយ មិនដែលឈ្នះទេ និយាយរួមតាំងពីនៅគណបក្សសម រង្ស៊ី នៅជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ទៅគណបក្សជាតិខ្មែរក៏រលាយអស់ហើយ។ មនុស្សដូចសម រង្ស៊ី អស់តម្លៃហើយនិយាយត្រង់ទៅ សូម្បីអាមេរិកក៏គេលេងជឿងដែរ»

ជាមួយគ្នានោះដែរ ក្នុងករណីដែលមានជនណាម្នាក់ធ្វើការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនៅពេលខាងមុខនេះដែរ ត្រូវបានលោក ខៀវ សុភ័គ បានអះអាងក្រសួងមហាផ្ទៃក្នុងចាត់វិធានការច្បាប់របស់ គ. ជ.ប តែម្តង។

លោកបានបញ្ជាក់ថា «បើនរណាអនុវត្តតាមសម រង្ស៊ី នោះវាគ្មានអ្វីក្រៅពីច្បាប់ដាក់ទោសទណ្ឌនោះទេ។ យើងឃើញជាក់ស្តែងហើយ អ្នកខ្លះកំពុងជាប់ពន្ធនាគារផងដែរ»

សូមជម្រាបថា ការលើកឡើងទាំង គ.ជ.ប និងក្រសួងមហាផ្ទៃនេះ បន្ទាប់ពីលោកសម រង្ស៊ី បានអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ បើគ្មានគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post