header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ផ្តើមចេញពីការដណ្តើមប្រយោជន៍ព្រៃឈើរហូតមានទំនាស់និងគ្នា បុរសម្នាក់បានទាញកាំភ្លើងរបស់បងប្រុសខ្លួន បាញ់ទៅលើជនរងគ្រោះ១គ្រាប់ចំជង្គង់ បណ្តាលឲ្យរងរបួស  ហើយក៏រត់គេចខ្លួនបាត់។ ប៉ុន្តែត្រូវបានសមត្ថកិច្ចស្រុកស្វាយលើ តាមចាប់ខ្លួនជនដៃដល់ និងបក្ខពួកយកមកសួរនាំ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលា​​ម៉ោង៩និង៣០យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិត្រពាំងពពេល ឃុំតតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកវរសេនីយឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានឲ្យដឹងនៅថ្ងៃទី១៧នេះថា ជនរងគ្រោះមានឈ្មោះ ព្រីង ផន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងពពេល ឃុំតតាសៀម ស្រុកស្វាយលើ រងរបួសដោយក្បាលគ្រាប់បៀមជាប់ភ្លៅខាងស្តាំ។ ជនបង្កឈ្មោះ រ៉ី ភេទប្រុស រស់នៅភូមិរុងរឿង ឃុំកន្តួតស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថា អង្គហេតុនៃរឿងជនរងគ្រោះ និងជនសង្ស័យមានជម្លោះរឿងជីកគល់ឈើ(ធ្នង់)។ ក្រោយពីបាញ់ជនរងគ្រោះរបួស ជនសង្ស័យបានរត់គេចខ្លួនបាត់។

លោកបញ្ជាក់ថា ជនសង្ស័យបានយកកាំភ្លើងរបស់បងប្រុសរបស់ខ្លួនឈ្មោះ រើន (ជាទាហានឈរជើងនៅស្រុកខាងលើ) ម៉ាកអាកាទៅបាញ់ជនរងគ្រោះចំនួន១គ្រាប់។

នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ សមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ក្នុងនោះមានជនដៃដល់ម្នាក់ និងអ្នកពាក់ព័ន្ធ២នាក់ទៀត។ បច្ចុប្បន្នកម្លាំងនគរបាលកំពុងសាកសួរភាគីទាំងសងខាងអំពីហេតុផលដែលនាំឲ្យឈានទៅដល់ការបាញ់បោះនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post