
ដូចប្រិយមិត្តបានដឹងថាហើយ រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ មានសភាពខុសប្រក្រតី និងខុសពីទម្រង់ដើម ត្រូវទទួលរងការរិះគន់យ៉ាងខ្លាំងៗពីសំណាក់មហាជនក្នុងបណ្តាញសង្គម រហូតមានជាងចម្លាក់ដ៏ចំណានម្នាក់ មានឈ្មោះក្នុងហ្វេសបុកថា “Kamong Dong” បានស្ម័គ្រចិត្តចេញមុខប្រកាសជួយប្តូររូបព្រះបាទជ័យវរ្ម័នទី៧ថ្មី អត់យកលុយហើយដឹកឲ្យទៀត ប៉ុន្តែសំខាន់គាត់ចង់ឲ្យខាងសាលា ឬអ្នកណាក៏បាន ជូនផ្តល់ដំណឹងថាតើរូបចម្លាក់មានទីតាំងនៅឯណា។

ក្រោយពេលប្រកាស់បានប៉ុន្មានថ្ងៃ ពេលនេះបានដឹងការពិតថា រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ មានសភាពខុសប្រក្រតី មានទីតាំងនៅកន្លែងណាហើយ គឺស្តិតនៅ សាលាភូមិប្រាសាទលិច ឃុំប្រាសាទលិច ស្រុកពាមរក៍ ខេត្តព្រៃវែង។ នេះបើតាមការឲ្យដឹងតាមរយៈសារដែលលោក “Kamong Dong” បានបង្ហោះថា:

ខ្ញុំ បានទទួុលរូបដែលមិត្តជាទីស្រលាញ់បានផ្តល់អោយខ្ញុំនៅក្នុងសាលាតែមួុយគឺ សាលាភូមិប្រាសាទលិច ឃុំប្រាសាទលិច ស្រុកពាមរក៍ ខេត្តព្រៃវែង នៅពេលនេះខ្ញុំមិនដឹងថាលោកគ្រូនាយកខ្មាសអៀនចំពោះការិះគន់ពីីបងប្អូនយ៉ាងណានោះទេ តែសូមលោកគ្រូមេត្តាគិតចំពោះប្រលឹងជាតិរបស់យេីងជាធំផង ព្រោះខ្លាចកូនខ្មែរយល់ខុសដូចពេលនេះ សូមទោសលោកគ្រូដែលខ្ញុំប្រេីភាសារដ៏ដែលៗ ។

ប៉ុន្តែគ្រប់យ៉ាងហាក់មានភាពល្អប្រសើរឡើងវិញ ដោយខាងសាលាបានទទួលដំណឹងនេះហើយ ក្នុងនោះខាងសាលា រួមនិងម្ចាស់អំណោច សម្រេចចិត្តថានិងធ្វើការផ្លាស់ប្តូររូបចម្លាក់ដោយខ្លួនឯង ដោយមិនពឹងលើ ជាងចម្លាក់ដ៏ចំណាន “Kamong Dong” ឡើយ។

