Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល កម្លាំងកងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ បានសហការណ៍គ្នាចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រីឯ ០៤នាក់ទៀត បានរត់គេចខ្លួន នៅថ្ងៃទី០៥ វេលាម៉ោង ២១ និង ៤០នាទី ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីហិង្សា រវាងជនជាតិចិន និងជនជាតិចិន បានកើតឡើង នៅចំណុច ការដ្ឋានសំណង់ ស៊ីហ៊ូ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ WU SEN YIN ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន មុខរបរមេការសំណង់ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួស ( មធ្យម ) កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរាជធានីភ្នំពេញ ។

ជនសង្ស័យ ឃាត់ខ្លួន ០២នាក់ ១-ឈ្មោះ XIE YONGJI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ លិខិតឆ្លងដែនលេខៈ G៣១៥៧៣៨៩៥ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ XIE ZIYANG ភេទប្រុស ២៤អាយុ ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ លិខិតឆ្លងដែនលេខៈ E០៦៥២៧៨៧៦ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ករណីនេះកើតឡើងដោយសារ ជនរងគ្រោះបានបើកប្រាក់ខែឲ្យជនសង្ស័យមិនគ្រប់ចំនួន ដោយខ្វះម្នាក់ ២,០០០YUAN ទៅ ៣,០០០YUAN ( ពីរពាន់យាន់ ទៅ បីពាន់យាន់ ) ពេលជនសង្ស័យទៅទាមទារប្រាក់ដែលនៅខ្វះ ស្រាប់តែជនរងគ្រោះមិនព្រមឲ្យ ក៏បង្កើតឲ្យមានអំពើហិង្សានេះកើតឡើងតែម្តង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor