

ខេត្តបាត់ដំបង៖ ស្រ្តីវ័យចំណាស់ៗ ចំនួន១១នាក់ ជាស្រ្តីមេផ្ទះ គ្មានការងារធ្វើ កំពុងលេងល្បែង ត្រូវបានកំម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង ចុះធ្វើការបង្រ្កាបបានកាលពីវេលាម៉ោង១៦ រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។
បើយោងតាម លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងជំនាញចុះនៅចំណុចក្រុមទី១៥ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ធ្វើការបង្ក្រាបល្បែងស៊ីសង (បៀតង)មួយកន្លែង ដោយបានឃាត់ ខ្លួនអ្នកញៀនល្បែងចំនួន១១នាក់។-ទី១ ឈ្មោះប៉ក់ នឿន ភេទស្រី អាយុ៦៥ឆ្នាំ (ជាម្ចាស់ផ្ទះ) -ទី២ ឈ្មោះ អ៊ូច ប៉ុក ភេទស្រី អាយុ៦០ឆ្នាំ -ទី៣ ឈ្មោះ ឈុន ឈៀក ភេទស្រី អាយុ២០ឆ្នាំ - ទី៤ ឈ្មោះ រ៉ង មុំ ភេទស្រី អាយុ៣២ឆ្នាំ -ទី៥ ឈ្មោះ ធឿន ម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ - ទី៦ ឈ្មោះ មួន មុំ ភេទស្រី អាយុ៤៩ឆ្នាំ -ទី៧ ឈ្មោះ ជៀន ណូ ភេទស្រី អាយុ៤១ឆ្នាំ - ទី៨ ឈ្មោះ វឹង ឃឿន ភេទស្រី អាយុ៥០ឆ្នាំ - ទី៩ ឈ្មោះ អាត រឿត ភេទស្រី អាយុ៤៥ឆ្នាំ - ទី១០ ឈ្មោះ ឡុុង យ៉ានី ភេទស្រី អាយុ៣៥ឆ្នាំ - ទី១១ ឈ្មោះ លួន រឿន ភេទស្រី អាយុ៧៧ឆ្នាំ។
ក្នុងប្រតិបត្តិការខាងលើនេះ កំម្លាំងជំនាញដកហូតបាន វត្ថុតាងមួយចំនួន ដូចជា បៀចំនួន ៥ហ៊ូ និងកន្ទេល១។ ក្រោយពីឃាត់ខ្លួនយកសាកសួរនៅអធិការរួចមក អ្នកញៀន លេងល្បែងទាំង១១នាក់ ពេលនេះត្រូវបានសមត្ថកិច្ចជំនាញអប់រំ នឹងធ្វើកិច្ចសន្យាបញ្ឈប់ លេងបន្តនឹងអោយវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីអោយធ្វើត្រាប់លេងបៀ៕

