header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ សង្វៀនបញ្ជល់មាន់​ និងយូគីដ៏ធំមួយកន្លែង កំពុងបើកលេងយ៉ាងរលូន និងកក្រើកខេត្តកំពតដោយមិនរំខាងដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននោះឡើយ ហើយទីតាំងសង្វៀនដ៏ធំនេះ ស្ថិតនៅក្នុងភូមិថ្ម ឃុំជម្ពូវន័ ស្រុកជុំគីរី ខេត្តកំពត។

បើតាមប្រភពសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ដ៏ធំនេះ ម្ចាស់បានរត់ការ និងប្រហែលជា មានខ្នងបង្អែកធំហើយមើលទៅទើបហ៊ានបើកលេងយ៉ាងរំភើយដូច្នេះ ដោយមិនមានសមត្ថកិច្ច ឬអាជ្ញាធរណាមួយហ៊ានអឺតមកក្បែរឡើយ សូម្បីតែលោកអធិការនគរបាលស្រុកជុំគីរី ដែលទើបតែឡើងកាន់តំណែងថ្មី ក៏សម្ងំស្ងាត់ឈឹង មិនចេញស្ដីដែរ សង្ស័យតែត្រូវថ្នាំសណ្ដំរបស់ម្ចាស់សង្វៀនទេដឹង។

សូមបញ្ជាក់ថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ធ្លាប់ដាក់បទបញ្ជាយ៉ាងម៉ើងម៉ាត់ ឲ្យកងកម្លាំងមន្ត្រីមានសមត្ថកិច្ច ក្រោមឱវ៉ាត់ត្រូវតែបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post