header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ​ ជនដៃដល់ក្នុងអំពើឃាតកម្មសម្លាប់បុរសម្នាក់ រួចយកសព​ទម្លាក់ទឹកស្រះកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨​កន្លងទៅ​ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានហើយនៅវេលាម៉ោងប្រមាណ៨និង១៥នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុ​ចលាក់ខ្លួនក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឃាតកដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ឈ្មោះ​ អ៊ីវ​ ប៊ុនម៉ៅ​ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ រស់នៅក្នុងភូមិ​ចាប់ខ្លួនខាងលើ។

យោងតាមសម្តីរបស់លោកឧត្តមសេនីយ៍ត្រី​ សិទ្ធិ ​ឡោះ​ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកកណ្តាលព្រហ្មទណ្ឌ​ បានឲ្យ​ដឹងថា​ ក្រោយធ្វើសកម្មភាពសម្លាប់លើជនងគ្រោះទម្លាក់ទឹក​ស្រះ​រួចមក​ ជនដៃដល់ក៏បានគេចខ្លួនចេញពីផ្ទះរត់ទៅសម្ងំលាក់ខ្លួននៅក្នុងគុម្ពចេកក្រោយភូមិ។ ដោយសេចក្តីស្រែកឃ្លានជនសង្ស័យបានលបមកផ្ទះដើម្បីរកបាយហូបរួចវិលចូលទៅពួនសម្ងំវិញ។

លោកបន្តថា បន្ទាប់ពីអ្នកឃើញហើយរាយការណ៍​កម្លាំងនគរបាលជំនាញក៏បានចុះទៅដល់ចំណុចលាក់ខ្លួន រួចឡោមពទ្ធ័​ទើបចាប់ខ្លួនជនសង្ស័យបាន។

នៅចំពោះមុខកម្លាំងជំនាញនគរបាល​ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ​ សុខ​ កង​ ភេទប្រុស អាយុ៥៦ឆ្នាំ​ ទម្លាក់ចូលទឹកមែន។ ជនសង្ស័យបន្តថា ​ជនរងគ្រោះ និងខ្លួនគេ គឺជាអ្នកជិតខាងគ្នាអត់ដែលមានទំនាស់អ្វីសោះពីមុនមក​ តែអ្វីដែលខ្លួនជ្រុលដៃសម្លាប់​នោះ គឺ​ពេលដែលចេញពីផឹកស៊ីសង្កត់រោងការ​ជនរងគ្រោះ និងខ្លួនគេបានដើរចេញមកជាមួយគ្នា។ លុះមកដល់ចំណុចកើតហេតុជនរងគ្រោះចង់ត្រឡប់មកផឹកវិញ​តែខ្លួនគេព្យាយាមរារាំងមិនឲ្យ​មកផឹកវិញទេ ​ដោយនិយាយថា ពូស្រវឹងហើយទៅផ្ទះដេកទៅ។ បន្ទាប់​មកជនរងគ្រោះមិនព្រមហើយឈានដល់ឈ្លោះគ្នា​ ជនរងគ្រោះក៏វាយ​លើខ្លួនគេមួយដៃ​ ដោយអំណាចនៃការឈឺខ្លួនវាយបកវិញ​ដោយឃើញដំបងឈើនៅក្បែរ ក៏ទាញមកវាយ​លើជនរងគ្រោះរហូតដល់សន្លប់​ រួចក៏អូសទៅទម្លាក់​ទឹកតែម្តង។

សូមបញ្ជាក់ថា បច្ចុប្បន្នជនង្ស័យកំពុងស្ថិតក្រោមការសួរ​នាំបន្តនៅក្នុងស្នងការដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post