Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូ ស្រាប់​តែ​​រថយន្តរបស់លោក​ជំនួយការសម្តចក្រឡាហោម បុកពេញទំហឹងប៉ើងខ្ទាតជាច្រើនម៉ែត្រ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់​ ថ្ងៃ១០ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យព្រះស៊ីសុវត្ថិលើផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៨៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងរវាងរថយន្ដម៉ាកហ្វតធូន័រ ពាក់ស្លាកលេខ ភ្នំពេញ 2I-7311 បើកបរដោយលោក កៅ ហ្សង់លី មានតួនាទីជាជំនួយការរបស់សម្តចក្រឡាហោម បានបុកជាម៉តូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ1CT-5495 បណ្ដាលឲ្យ​អ្នកបើកម៉ូតូមិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជរងគ្រោះជិះ​ម៉ូតូតាមផ្លូវ​នរោត្តមពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកហ្វតធូន័រ បើកបញ្ច្រាសទិសដៅគ្នា បួងចង្កូតបត់ឆ្វេង ក៏ជ្រុល​ទៅ​បុកម៉ូតូនោះពេញទំហឹងប៉ើងខ្ទាត បណ្ដាលឲ្យអ្នកបើកបរ​ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅ​ព្យាបាលនៅគ្លីនិកហុងហាក់។ ចំណែក​​រថយន្តខូចខាតមួយ​កំណាត់កាត់មុខទាំងស្រុង។ ដោយឡែកអ្នកបើកបរថយន្ត ត្រូវ​វបានកម្លាំងមូលដ្ឋាន ឃាត់ខ្លួនភ្លាមៗផងដែរ។

បច្ចុប្បន្នរថយន្ដ និងម៉ូតូ​ រួមទាំងអ្នកបើកបររថយន្ត បន្ទាប់ពីកម្លាំង​នគរបាលចរាចរណ៍ក្រុងធ្វើការវាស់វែងរួច បានអូសយក​ទៅរក្សាទុកនៅការិយាល័យ ដើម្បីធ្វើការដោះស្រាយតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor