Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួន បាន​កាលពី​វេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តាយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លូនយុវជនប្រុសស្រីទាំង២នាក់នេះ គឺកម្លាំងបាន​ធ្វើការដើរល្បាតនៅក្នុងមូលដ្ឋាន ស្រាប់តែ​ប្រទះឃើ​ញនារី​ម្នាក់ គួរឲ្យ​សង្ស័យក៏ឃាត់ខ្លួនសួរនាំ និងឆែកឃើញថ្នាំញៀន១៥កញ្ចប់តូច។ បន្តិចក្រោយមក សមត្ថកិច្ចក៏ឃាត់ខ្លួនយុវជនម្នាក់ទៀត និង​រកឃើញថ្នាំញៀនចំនួន៦កញ្ចប់តូច។

សមត្ថកិច្ចបន្តថា ជនសង្ស័យទី១ឈ្មោះ ថាច សុអារិយ៉ា ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២ ឈ្មោះសាន ច្រឹប ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅម្តុំលូ៥ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ថាច សុអារិយ៉ា បានសារភាពថា មូលហេតុ ដែលខ្លួនលក់គ្រឿងញៀន ដោយសារតែខ្លួនមានផ្ទៃពោះចំនួន៧ខែ ហើយគ្មានលុយទៅពិនិត្យនិ ងរកលុយទុកទិញទឹកដោះឲ្យកូន សល់ខ្លះទុកទិញបាយហូប។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor