Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ​​អណ្តែតទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយផ្ទះប្រជាពលរដ្ឋ ក្នុងក្រុម៧ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរទៅបត់ជើងតូចនៅទីនោះ ស្រាប់តែ​ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក ភ្លាមៗនោះគាត់បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យចុះមកពិនិត្យមើល។

បន្តិចក្រោយមកកម្លាំងសមត្ថកិច្ចជំនាញរបស់ប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញរបស់ខណ្ឌ និងសមត្ថកិច្ចជំនាញផ្នែកកោសលវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការត្រួតពិនិត្យ ឃើញថា សាកសពខាងលើនេះ មានស្លៀកខោសាច់កំណាត់ ពណ៌ខ្មៅ អាវយឺតពណ៌ខ្មៅ។

បើតាមអត្តសញ្ញណប័ណ្ណមួយសន្លឹក ដែលសមត្ថកិច្ចឆែកឃើញលើកដងខ្លួនសាកសព​ ឈ្មោះ ហួត វឌ្ឍនា ភេទប្រុស កើតថ្ងៃ១៣ ខែ១២ ឆ្នាំ១៩៩២ មានទីកន្លែងកំណើតផ្ទះលេខ៧៩បេអឺ០ ផ្លូវ១២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយធ្វើកោសលវិច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា សាកសពបុរសខាងលើនេះ ស្លាប់ដោយសារលង់ទឹក ពុំមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។ បច្ចុប្បន្ន​សព ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តប្រជុំសាគរ ហៅវត្តថ្មី ដើម្បីរង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor