Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ អនិចារក្មេងស្រី អាយុ១៣ឆ្នាំម្នាក់ បានសម្រេចចិត្តគិតខ្លីចង.កសម្លាប់​ខ្លួនឯង គ្រាន់តែជីដូនស្តីបន្ទោសបន្តិចបន្ទួច រឿងមិនជួយធ្វើការងារផ្ទះ។

ករណីចង.កខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤នឹង៣០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះរបស់ឈ្មោះ ខាន់ សារ៉ាន ភេទស្រី អាយុ៥២ឆ្នាំ ស្ថិតក្នុងភូមិស្វាយទោល ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នគរបាលស្រុកព្រះស្តេច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សៃ រក្សា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅជាមួយជីដូនឈ្មោះ ខាន់ សារ៉ាន ហើយ​ក្មេងស្រីរងគ្រោះបានយកធុងស្បេត្រូជានឡើងទៅចង.កជាមួយខ្សែជរ័ ពណ័ខ្មៅ ភ្ជាប់នឹងផ្លានដំបូលផ្ទះ បណ្តាលឲ្យស្លាប់។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីក្មេងស្រីរងគ្រោះចង.កក្រុមគ្រួសារបាននាំគ្នាកាត់ខ្សែនឹងនាំទៅសង្រ្គោះនៅមន្ទីរពេទ្យដែរ តែក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ សពក្រោយពីសមត្ថកិច្ចកោសលវិច័យរួច បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor