Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ម៉ាឡេស៊ីៈ ក្រុមមន្រ្តីអន្តោប្រវេសន៍ បាននិយាយថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ និងភរិយារបស់លោក ត្រូវបានគេហាមប្រាមពីការចាកចេញពីប្រទេសមួយនេះ។

ការហាមប្រាមបែបនេះ បានកើតមានឡើង បន្ទាប់ពីលោក ណាជីប បាននិយាយថា លោក និងគ្រួសារគាត់មានគម្រោងបំពេញវិស្សមកាលនៅបរទេស នៅថ្ងៃសៅរ៍នេះ។

គួរឲ្យដឹងថា កាលពីដើមសប្តាហ៍នេះ គណបក្សរណសិរ្សជាតិ ដែលគ្រប់គ្រងអំណាចដ៏យូររបស់លោក ណាជីប បានទទួលរងបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅការបោះឆ្នោតជាតិ។

លោក ណាជីប ត្រូវបានគេចោទប្រកាន់ថា បានបង្វិលលុយ៧០០លានដុល្លារពីថវិកាវិនិយោគទុនរដ្ឋ កាលពីឆ្នាំ២០១៥ គឺជាការចោទប្រកាន់មួយ ដែលលោកបានធ្វើការច្រានចោលទាំងស្រុង។

ចាប់តាំងពីពេលនោះមក លោកត្រូវបានផ្តល់ភាពស្អាតស្អំដោយក្រុមអាជ្ញាធរផងដែរ។

ដោយឡែក កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ លោកមហាធា មហាម៉ាដ បានចូលស្បថសច្ចាប្រណិធានជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដើម្បីក្លាយជាមេដឹកនាំវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោកក្នុងវ័យ៩២ឆ្នាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor