Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ក្រចេះ៖ លោកចៅចិត្តតិរច្ឆានម្នាក់ ត្រូវបាន​កម្លាំងនគរបាល​ក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្រគរ ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ក្រោយវាយ​ជីតារបស់ខ្លួនដោយខ្នង​ពូថៅចំក្បាល រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​។​

លោក នេត លីន ​អធិការនគរបាល​ក្រុងក្រចេះ បានឲ្យ​ដឹងថា ​ជនដៃដល់ឈ្មោះ ឈីម ណារ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ ចំណែកជីតាឈ្មោះ ធូ ឈីម អាយុ៦៨ឆ្នាំ រស់នៅភូមិក្រគរ សង្កាត់ក្រគរក្រុងក្រចេះ ខេត្តក្រចេះ។

ហេតុការណ៍ចៅចិត្តខ្មៅហ៊ានលើកពូថៅវាយជីតានេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។

ដើមហេតុ​ឈាន​ដល់ចៅយកខ្នងពូថៅវាយក្បាលជីតានេះ គឺ​មូលហេតុ​មកពី​ជនរងគ្រោះ(ជីតា)ជេរស្តីបន្ទោសឲ្យ​ចៅ​តិចតួចរឿងស្នួលខោអាវ រហូតចៅកើតចិត្តក្ដៅធ្វើអំពើអាក្រក់បែបនេះតែម្ដង​។

បច្ចុប្បន្ននេះជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីសួរនាំនឹងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលបាលខេត្តបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor