ភ្នំពេញៈ សពទារកម្នាក់ ច្រកក្នុងកាបូបសម្រាប់ដាក់ខោអាវ ត្រូវបានគេយកទៅបោះប្លុងចោលនៅគំនរសំរាមក្បែរមាត់ស្រះព្រះទន្លេ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើល កាលពីវេលាម៉ោង១និង២០នាទីថ្ងៃ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាបូបដៃយួរ ពណ៌ក្រហម គេឃើញតាំងពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញមកម្លេះ នៅក្នុងគំនរសំរាម តែមិនបានចាប់អារម្មណ៍ ថាមានរឿងបែបនេះ ទើបតែមកដល់រសៀលថ្ងៃទី២៣ ខែឧសភា នេះ បន្ទាប់ពីអ្នកដើររើសអេតចាយ ដើរកកាយ ចាប់រ៉ូត កាបូបមើល ឃើញសាកសពទារក ហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្ដង៕
វីដេអូ Live ៖