Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កូននេនមួយអង្គ​ ត្រូវបាន​នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចយកព្រះពុទ្ធរូប១អង្គនៅក្នុងបន្ទប់កុដិលោក កាលពីវេលាម៉ោង៦នឹង១១នាទីថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ។

មន្ត្រីនគរបាលស្រុកវើនសៃ បានឲ្យដឹងថា បានទទួលព័ត៌មានពីចៅអធិការវត្ត បានរាយការណ៍ថា មានករណីចោរកម្ម លួចព្រះពុទ្ធរូប១អង្គ​ នៅក្នុងបន្ទប់កុដិ​លោក ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការនគរបាលស្រុកវើនសៃ បានចុះស្រាវជ្រាវភ្លាមៗ ក៏បានឃើញលោកនេន១អង្គ ឈ្មោះ ឡុង សុខន​ អាយុ​៣២​ឆ្នាំ​ ជនជាតិខ្មែរ ស្រុកកំណើតភូមិតាលន់ ឃុំស្លាម៉ាត ស្រុកស្អាង ខេត្តកណ្តាល បានមកគង់នៅវត្តភូមិវើនសៃរយៈពេល២យប់​មកហើយ បន្ទាប់​មកសមត្ថកិច្ចមានការសង្ស័យ ក៏បានសួរនាំ ពេលនោះកូននេនោះ​បាន​សារភាពថា ​ខ្លួនបាន​លួច​យកព្រះពុទ្ធ​រូប១អង្គធ្វើអំពីស្ពាន់ទម្ងន់ប្រហែល៣៦គីឡូក្រាម នៅកុដ្ឋិលោកចៅអធិការវត្ត រួចយកទៅលាក់ទុកនៅរោងទូក.ង មុខវត្តក្បែរមាត់ទន្លេពិតប្រាកដមែន។

មន្ត្រីនគរបាល បន្តថា បន្ទាប់ពីបានសាកសួររួចរាល់ហើយ ក៏បាននាំទៅយកព្រះពុទ្ធ​រូបមកវិញភ្លាមនោះដែរ កម្លាំងនគរបាលបានសហការជាមួយការិយាល័យធម្មាការស្រុក និងអនុគុណ​ធ្វើ​ការ​ផ្សឹកភ្លាមៗ រួចក៏នាំខ្លួន​មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញបែបបទតាមនី​តិវិធីច្បាប់បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor