header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តឡង់គ្រីស័រតទ្រុងកែច្នៃពីរគ្រឿងដឹកឈើប្រណីតពេញរថយន្ត ត្រូវបានកម្លាំងឧទ្យានជាតិអនុរក្សស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍យ៉ាទុង ស្រុកអូរយ៉ាដាវ ធ្វើការបង្ក្រាប នឹងរឹបអូស។

ការចុះបង្ក្រាបរថយន្តឡង់គ្រីស័រតទ្រុងកែច្នៃដឹកឈើនេះ បានធ្វើឡើងនៅវេលាម៉ោង៣នឹង៤០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវបំបែកចម្ងាយប្រមាណ២០០ម៉ែត្រ ក្បែរអូរតាង ស្ថិតនៅក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ការចុះបង្ក្រាបរថយន្តដឹកឈើនេះ ដឹកនាំដោយលោក លី វុទ្ធី អនុប្រធានឧទ្យានជាតិអនុរក្សស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរថយន្តលួចដឹកឈើប្រណីតពីរគ្រឿងបម្រុងយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួនដូចជា ច្រករបៀងភ្នំក្រហម ច្រករបៀងភូមិឡំ នឹងច្រករបៀងខ្លាធំ ដោយសារមានការរាយការណ៍ពីសារព័ត៌មាន កុំអីដឹកទៅដល់ប្រទេសវៀតណាមបាត់ទៅហើយ។

ឃាត់ចាប់រថយន្តដឹកឈើទាំង២គ្រឿងនេះកម្លាំងសមត្ថកិច្ចបានរឹបអូសចំនួន៦២កំណាត់ មានមុខកាត់៣០គុណ៥ មានប្រវែង៥ម៉ែត្រ ប្រភេទឈើ កកោះ គគី នឹងឈើសុក្រំ។

ទាក់ទិនបញ្ហាខាងលើនេះ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត បានប្រាប់សារព័ត៌មានយ៉ាងខ្លីថា គាត់កំពុងជាប់ប្រជុំ ចាំឲ្យកូនចៅចុចជួបហើយបានបាត់រហូត។

ក្រោយពីការបង្ក្រាបរថយន្តដឹឈើទាំងពីរគ្រឿងកម្លាំងឧទ្យានជាតិអនុក្សបានរឹបអូសយកវត្ថតាងទាំងនោះមករក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអនុរក្សស្រុកអូរយ៉ាដាវ ដើម្បីចាត់ការបន្ត។

សូមបញ្ជាក់ថា ឈើទាំងអស់នេះឈ្មួញបានចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ឧទ្យានជាតិអនុរក្ស គឺដោយសារបើកភ្លើងខៀវពីសមត្ថកិច្ចឧទ្យានជាតិអនុរក្ស ការពារធនធានធម្មជាតិទើបឈ្មួញទាំងនោះហ៊ានចូលកាប់បំផ្លាញព្រៃឈើបាន ដោយសារមន្ត្រីទាំងនេះបានឃុបឃិតជាមួយឈ្មួញនឹងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post