header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សប្បាយរីករាយ ចំពោះការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ពីព្រោះមានឱកាសបានប្រើប្រាស់ នូវសិទ្ធិសេរីភាព ក្នុងការបោះឆ្នោតជ្រើសរើស គណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ថា សម្ដេចបានផ្ញើសេចក្តីនឹករឮក ដល់ពលរដ្ឋខ្មែរទូទាំងប្រទេស ។

សម្ដេចតេជោ មានប្រសាសន៍ថា “ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺកាន់តែជិតមកដល់ហើយ នៅថ្ងៃទី២៩ ខែកក្កដា ២០១៨។ ពលរដ្ឋកម្ពុជា ទូទាំងប្រទេសសប្បាយរីករាយ ចំពោះការបោះឆ្នោតខាងមុខនេះ ព្រោះយើងមានឱកាសបានប្រើប្រាស់ នូវសិទ្ធិសេរីភាព ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ ដែលយើងម្នាក់ៗពេញចិត្ត” ។

សម្ដេចបន្ដថា មកទល់ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន គឺបានកសាងសមិទ្ធផលជាតិជាច្រើន ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ។ ទិសដៅនៃការអភិវឌ្ឍ គឺនឹងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

ទន្ទឹមនឹងនេះដែរ គឺគណបក្សប្រជាជនគាំទ្រ និងលើកទឹកចិត្តឲ្យកូនក្មួយយុវជន មានឱកាសបានចូលរួមកាន់តែច្រើនឡើងៗ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ជាមួយគ្នានេះដែរ នាយរដ្ឋមន្ដ្រី ក៏បានអរគុណខ្លាំងណាស់ ចំពោះសមាជិក សមាជិកា គណបក្សប្រជាជន និងកូនក្មួយយុវជន ព្រមទាំងបងប្អូនកូនក្មួយកម្មករ កម្មការនី ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីធានានូវសន្តិភាព និងនិរន្តរភាព នៃការអភិវឌ្ឍនៅក្នុងប្រទេសជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post