
ប៉ៃលិនៈ ក្មេងស្រី អាយុ៤ឆ្នាំម្នាក់ ដាច់ខ្យល់ស្លាប់ភ្លាមៗ ក្រោយពីលេបថ្នាំហួសកម្រិត បន្ទាប់ពីនាងមានអាការៈមិនស្រួលខ្លួន ហើយឪពុកផ្សំថ្នាំឲ្យលេប។
ហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧៖៣០នាទីល្ងាចថ្ងៃអាទិត្យ ៧រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ដារ៉ា រស្មី អាយុ៤ឆ្នាំ ឪពុក ឈ្មោះ ឃួន ដារ៉ា អាយុ ២៩ឆ្នាំ (ជាឪពុកចុង) មុខរបរបុគ្គលិកកាស៊ីណូ និងម្ដាយឈ្មោះ ឈុន ស្រី ចាន់ អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ។

ឪពុកក្មេងស្រីរងគ្រោះ បានដឹងថា ដំបូងគាត់បានផ្សំថ្នាំពីរគ្រាប់ បីកំណាត់ និងថ្នាំសមួយគ្រាប់ទៀត ឲ្យកូនលេប ថែមព្រមលេបប្រេងក្រឡាចូលក្នុងកូនទៀតផង ទើបធ្វើឲ្យកូនត្រជាក់ដៃជើង និងរឹងថ្កៀម បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ៕