Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្ស២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលបើករថយន្ត ម៉ាកតាកូម៉ា១គ្រឿង ចុះពីលើស្ពានព្រះមុន្នីវង្សថ្មី ដាច់កាឡេរថយន្តក៏ជ្រុលទៅបុកសួនច្បារពុះចែកទ្រូង ផ្ទប់នឹងស្លាកសញ្ញាមិត្តភាពកម្ពុជា-ជប៉ុន ផ្លូវជាតិលេខ១ ទាំងកំរោល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតគល់ស្ពានព្រះមុន្នីវង្សថ្មី ក្នុងភូមិចុងព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។​

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-2976 ជិះដោយបុរស២នាក់ ក្នុងរថយន្ត ធ្វើដំណើរចេញពីផ្លូវជាតិលេខ២ ឡើងមកស្ពានព្រះមុន្នីវង្សថ្មី លុះដល់ចំណុចកើតហេតុ ខណៈដែលកំពុងចុះពីលើស្ពាន ស្រាប់តែរថយន្តរបស់គាត់ដាច់កាឡេ ជាហេតុបណ្តាលឲ្យជ្រុលទៅបុកសួនច្បារពុះចែកទ្រូង ផ្ទប់នឹងស្លាកសញ្ញាមិត្តភាពកម្ពុជា-ជប៉ុន ផ្លូវជាតិលេខ១ បណ្តាលឲ្យតៃកុងរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម្នាក់ទៀត ដែលរួមដំណើរជាមួយរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកធ្វើការវាស់វែង ដោយបានអន្តរាគមន៍ហៅរថយន្តស្ទូច មកស្ទូចរថយន្តខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor