header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អុី ថាវរៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្រេចចេញដីកាឃុំខ្លួនថៅកែស្រីចិត្តយក្ស ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទបករកាន់ពីបទហិង្សារដោយចេតនា មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ដោយផ្អែកតាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ ។

នៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចបានបញ្ជូនជនត្រូវចោទទៅកាន់ពន្ធនាគារព្រៃសហើយដើម្បីអនុវត្តតាមដីកាសម្រេចរបស់តុលាការ ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ចូនខ្លួនថៅកែស្រី ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពីដំណើររឿងធ្វើទារុណកម្មអនីតិជននោះ ។

ថៅកែស្រីសាច់ស តែចិត្តខ្មៅរូបនេះ មានឈ្មោះ ម៉េង រ័ត្នពិសី ហៅសុភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ នៅផ្ទះកើតហេតុ ។

លោកស្រី ម៉ាក់ នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីធ្វើការសាកសួរ ម៉េង  រ័ត្នពិសី ពីបទហិង្សារដោយចេតនា មានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទឲ្យចៅក្រមសម្រដចតាមច្បាប់ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ នាងបានមករស់នៅផ្ទះកើតហេតុខាងលើ រយៈពេល៤ឆ្នាំកន្លងមកហើយ ដោយមកធ្វើជាអ្នកបម្រើថៅកែស្រីនេះ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ។ នាងមានស្រុកកំណើតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

រឿងរ៉ាវចាប់ខ្លួនថៅកែស្រីបញ្ជូនមកតុលាការនេះ កើតឡើងក្រោយពីប្រជាពលរដ្ឋដែលរស់នៅក្បែរខាងផ្ទះថៅកែស្រីចិត្តយក្ស ទ្រាំមិនបាននិងការធ្វើទារុណកម្មក្មេងស្រីរងគ្រោះឲ្យឈឺចាប់ស្រែកទ្រហ៊ោរាល់ថ្ងៃ ក៏ប្ដឹងទៅបណ្ដាញផ្សព្វផ្សាយព័ត៌មាននានា និងប្ដឹងទៅអង្គភាពប៉ូលិសឲ្យបើកប្រតិបត្តិការចុះទៅអន្តរាគមន៍ រំដោះក្មេងខាងលើ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះជនល្មើសដែលលក់សម្លៀកបំពាក់ គឺផ្ទះលេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post