header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិវៀតណាមចំនួន៨នាក់ ត្រូបានកម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមន ធ្វើការឃាត់ខ្លួន ក្រោយចុះឆែកឆេរ និងត្រួតពិនិត្យ លើជនជាតិវៀតណាម ដែលធ្វើការតាមរោងសិប្បកម្មតុ ទូ ហាងកាហ្វេ ដែលរស់នៅ និងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្តោយ ផ្លូវ១០៣ និងផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន  រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ការចុះត្រួតពិនិត្យ និងឆែកឆេនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង លោក សៀង សុខ អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានខណ្ឌចំការមន ចុះមកត្រួតពិនិត្យនិងឆែកឆេរ មករស់នៅនិងធ្វើការខុសច្បាប់ ឃាត់ខ្លួនចំនួន ៨នាក់ ស្រីម្នាក់។

ក្រោយឃាត់ខ្លួន​ជនជាតិវៀតណាមទាំងនេះ ត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post