
បាត់ដំបងៈ កម្ពុជា-ថៃ នឹងប្រកាសបើកច្រកខៅឌិន ជាច្រកអន្តរជាតិ ជាផ្លូវការ នៅថ្ងៃសុក្រ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។

ពិធីប្រកាសច្រកទ្វារតំបន់គីឡូ១៣ ទល់មុខច្រកខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ ឲ្យទៅជាច្រកអន្តរជាតិជាផ្លូវការនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ធ្វើឡើងចាប់ពីម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។

ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏អញ្ជើញជាអធិបតីភាពក្នុងពិធីបើកច្រករបៀងគីឡូ១៣ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទល់មុខច្រកខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ៕




