Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុគ្គល​ល្បីឈ្មោះ​លើប​ណ្តាញ​ទំ​នាក់​ទំន​ងស​ង្គម​ហ្វេសប៊ុក គឺ ក​ញ្ញា ធី សុវណ្ណ​ថា និងលោក ​K01 បានជួ​បគ្នា​ក្នុង​កម្ម​វិ​ធី Money Hunter របស់​ទូរទស្សន៍​ Nice TV កាល​ពីចុ​ង​សប្តាហ៍នេះ​។ ក្រៅពីចូ​ល​រួម​ប្រកួត​ឆ្លើយ​សំណួ​រជា​ច្រើន អ្នក​ទាំង​ពីរ​ក៏បា​ន​បាញ់​​បោះពា​ក្យស​ម្តីជាច្រើ​ន ទៅ​កាន់គ្នា​ទៅ​វិញ​ទៅ​មក​ផ​ងដែ​រ ។

នេះគឺ​ជាលើ​កដំ​បូង​ដែល កញ្ញា ធី ​សុវ​ណ្ណថា​ និងលោ​ក ឃឿន សុ​ឡា ហៅK​01 បា​នជួ​បមុ​ខ​គ្នាដោ​យផ្ទា​ល់។ ជំនួ​បគ្នា​រយៈ​ពេលជិតមួ​យម៉ោ​ង ពួកគេបា​នចូ​លរួ​មឆ្លើយសំ​ណួរ​ពីកម្ម​វិធី​ ចំនួន១​២សំណួរ ជា​មួយទស្ស​និកជ​ននៅ​តាម​គេហដ្ឋា​នតា​មរ​យៈកម្មវិ​ធី Tutu Live។ ដោយ​សារក​ម្មវិធី​មាន​អ្នក​ចូល​រួម​លេង និងទ​ស្ស​នារាប់​ម៉ឺន​នាក់​ ទើប​ចំនួ​នអ្នក​ឆ្លើយ​ដល់សំ​ណួរ​ចុង​ក្រោយ ​មានចំ​នួ​នច្រើន ​ទើប​ទឹក​ប្រាក​ដែល​ទទួ​លបាន​ពីក​ម្មវិធី​ទាំង​៤លាន​រៀល ​ត្រូវចែ​កជា​មួយ​អ្នក​លេ​ង​នៅតា​ម​គេហដ្ឋាន​ដែ​លម្នាក់​ៗ បា​នត្រឹ​ម​តែជា​ង៣ពា​ន់រៀ​ល​ប៉ុណ្ណោះ ​។

​កញ្ញា ធី​ សុ​វ​ណ្ណថា​ បាន​លើក​ឡើ​ងថា ​ជាក​ម្មវិ​ធី​ថ្មី ដែ​លទ​ទួលបា​ន​ការចាប់​អារ​ម្មណ៍ខ្លាំង​ពីទ​ស្សនិ​កជន ពិសេស​មិត្តយុ​វវ័យ ហើយ​នាង​ពេញ​ចិ​ត្តនឹ​ងក​ម្ម​វិធី​នេះ ​ដែល​បាន​ផ្តល់ចំណេះ​ដឹង​ទូទៅ​ដល់​យុវ​ជនខ្មែរ។ នាង​លើក​ឡើង​ថា ទោះ​ប្រាក់​រ​ង្វាន់​ដែលទ​ទួល​បាន​ជារៀង​រាល់​ថ្ងៃ ដែ​ល​អ្នក​ឈ្នះដ​ល់សំ​ណួរចុ​ង​ក្រោយ​ ទទួ​លបា​នទឹ​កប្រា​ក់តិ​ច ប៉ុ​ន្តែពួ​កគេ​អាច​សន្សំ និង​ចំណា​យពេ​លស្វែ​ងយ​ល់ពី​ចំណេះ​ដឹង​ទូទៅ​ជាជាង​ការ​ចំ​ណាយពេ​លធ្វើស​កម្មភា​ពមិ​នល្អ​នានា ​ដែល​នាំឲ្យ​ប៉ះពា​ល់ដ​ល់ខ្លួ​នឯ​ងគ្រួ​សារ និង​សង្គម។​ នាងថា ​ជំ​នួប​ជាមួយលោ​ក​ K01 គឺ​កាន់​តែរិ​តចំ​ណង​មិត្ត​ភាព​នាង និ​ងអ្ន​កសារព័​ត៌មា​ន យុវវ័​យជា​ច្រើន​បន្ថែ​មទៀត​ ប៉ុន្តែអ្វី​ដែ​លនា​ងអ​ស់សំ​ណើច គឺ​លោ​ក K01ស​ន្យាថា ​នឹង​ប៉ាវ​នាងទ​ទួល​ទាន​ស៊ុបក្រោយ​លេង​កម្ម​វិ​ធីឈ្នះ ​ប៉ុន្តែ​ទឹក​ប្រា​ក់ដែល​ទទួល​បាន​មិន​គ្រប់​គ្រាន់ ក្នុ​ងកា​រ​ទទួ​លទា​នស៊ុបនោះទេ​ ។

​លោក ​ឃឿន ​សុឡា ហៅ K0​1 វិ​ញ​បាន​លើក​ឡើង​ថា ជំនួប​គ្នាជា​មួ​យក​ញ្ញា ធី សុវ​ណ្ណថា​ គឺមិន​មែន​ស្ថិត​ក្នុង​ន័​យឈ្លោះ​គ្នាដៀ​មដា​ម​នោះទេ​ គឺកា​ន់តែ​ប​ង្ហាញ​ពីកា​ររួមសា​មគ្គីគ្នា​។ ទោះ​ជាយ៉ាង​ណា អ្វីដែ​លលោក​អស់​សំណើ​ច គឺ​កញ្ញា ធី សុវណ្ណ​ថា ខំជិះ​រថ​យន្តទំ​នើប ពាក់​ម្កុដ​ដែ​លនា​ងទ​ទួ​លបា​នពី​ក​ម្មវិ​ធី​ប្រឡ​ងនៅ​ប្រទេ​ស​កូរ៉េម​កថែ​មទៀ​ត តែ​អាច​ឈ្នះទឹ​កប្រាក់បា​ន​ត្រឹម​តែជា​ង៣ពា​ន់រៀ​ល​ប៉ុណ្ណោះ​។ លោក​ថា ទោះ​បីបាន​ប្រាក់​រង្វា​ន់តិ​ចតួ​ចពី​កម្ម​វិធី ​ប៉ុន្តែ​លោក​សប្បា​យចិ​ត្ត ព្រោះតែ​សង្កេ​តឃើ​ញថា យុ​វជ​នជា​ច្រើន​បានចូ​ល​រួម និងមា​នចំណេះ​ដឹង​ច្រើន ​ក្នុងការ​ឆ្លើយសំណួរ​។ លោករំ​ពឹងដែ​រថា​ ក្រោយជំ​នួប​ផ្ទាល់​ក្នុ​ងក​ម្មវិ​ធីទូ​រទ​ស្សន៍លើ​កដំ​បូង​ ជាមួ​យកញ្ញា​ ធី ​សុវ​ណ្ណថា នេះ នឹ​ងមា​នជំ​នួប​ជាថ្មី ​ក្នុង​កម្ម​វិធី​ផ្សេង​ៗទៀ​តផ​ងដែ​រ៕

វីដេអូ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor