
អតីតតារាចម្រៀងប្រចាំផលិតកម្មសាច់ដេ អ្នកនាង អេនជី បានរៀបអាពាហ៍ពិពាហ៍ហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅឯសណ្ឋាគារលំដាប់ផ្កាយ៥ សុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវជាច្រើនកុះករ ក្នុងនោះគេក៏ឃើញមានវត្ថមានរបស់តារាសិល្បៈទៀតផង។

ថ្ងៃពិសេសរបស់ អ្នកនាង អេនជី បានបញ្ចប់ទៅក្នុងបរិយាការសប្បាយរីករាយ ជាមួយនឹងស្នាមញញឹមគ្រប់ៗគ្នា។ ចំនែកឯការរៀបចំពិតជាមានភាពឆើតឆាយ អមទៅដោយភ្លើង ឆាកតន្រ្តី និងផ្កាភ្ញីចំរុះពណ៌ ស្អាតចាប់តាំងពីកន្លែងដើរចូលរហូតទៅដល់ខាងក្នុង មិនចាញ់ពិធីមង្គលការរបស់តារាៗល្បីនោះទេ។

ក្នុងនោះ ក៏មានវីដេអូមួយក្នុងបណ្តាញសង្គម បានបង្ហោះពីសកម្មភាពរាំលេងរបស់ កូនក្រមុំ អេនជី និងកូនកម្លោះ យ៉ាងសប្បាយរីករាយ និងចាក់ក្បាច់មិនធម្មតាទៀតផង។







សូមទស្សនាវីដេអូខាងក្រោម: