Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កុមារាកម្ពុជាម្នាក់ ឈ្មោះថា រី សាន់ទៀក បានជិះកង់ក្នុងចម្ងាយ​ដី​ជាង ១​ ២០០​គីឡូម៉ែត្រ​ ​​ជុំ​វិញ​បឹង​ទន្លេ​សាប ឆ្លងកាត់ជាច្រើនខេត្ត ដូចជា ​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ​ខេត្ត​បាត់ដំបង ពោធិ៍សាត់​ និងកំពង់​ឆ្នាំ​ង ​ក្រោមកំដៅថ្ងៃ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីចូលរួមផ្សព្វផ្សាយ​ពី​បរិស្ថាន​ និង​ការ​កែច្នៃ​សំរាម។

ដើម្បីសម្រេចបេសកកម្ម​មួយនេះ កុមារា រី សាន់ទៀក បានធ្វើដំណើរដោយកង់រួមជាមួយលោក អ៊ុក វណ្ណដេ (រហសនា «មនុស្ស​សំរាម») ដោយប្រើរយៈពេលដល់ទៅ២៥ថ្ងៃ មិនត្រឹមតែជិះកង់តែមួយមុខទេ អ្នកទាំងពីរត្រូវដឹកសំភារៈប្រើប្រាស់សំខាន់ៗ ជាពិសេសគេក៏បានឃើញនៅ ខិត្តប័ណ្ណ ​និង​​ឡូហ្គោ (​Logo) ​ប្រហែលជា ​១​ពាន់​​សន្លឹក​ ត្រូវដឹកតាមខ្លួន ដើម្បីយកទៅបិទនៅកន្លែងចោលសំរាម និងចែកជូនប្រជាពលរដ្ឋ ដើម្បីបណ្តុះការយល់ដឹងបន្ថែមទៀតអោយពួកគាត់អំពីបរិស្ថាន និងការច្នៃសំរាម។

គួរបញ្ជាក់ផងដែរថា កុមារា​​​ រី សាន់ទៀក មានអាយុ ១៤ ឆ្នាំ​​​​ សព្វថ្ងៃកំពុងសិក្សានៅ​សាលា​ដូង​គិរីរម្យ​ ហើយបេសកកម្ម​របស់គេ ត្រូវបានបញ្ចប់ហើយកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅថ្មីៗនេះ ក្នុងនោះ ប្អូនប្រុសបានបង្ហាញចំណាប់អារម្មណ៍ថា:

ពិតជាមានការលំបាកណាស់​ ព្រោះត្រូវជិះកង់ជាច្រើនថ្ងៃ មានពេលខ្លះគាត់ធ្លាក់ខ្លួនគ្រុនក៏មាន ប៉ុន្តែហត់បន្តិច ប្រឹងប្រែងបន្តិច អត់ធ្មត់បន្តិច និងនាំឲ្យយើងសម្រេចដល់គោលដៅដែលជាអ្វីដែលយើងចង់បាន។

មហាជនខ្មែរជាច្រើនពិតជាមានការចាប់អារម្មណ៍ចំពោះទង្វើរបស់ កុមារា វ័យ ១៤ ឆ្នាំ នេះជា​​​​ខ្លាំង ពិតជាគួរអោយស្ញប់ស្ញែងនឹងកុមារាម្នាក់នេះណាស់ នៅក្មេងមែន តែមានចិត្តតស៊ូ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor