Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ប្តេជ្ញាអនុវត្តការងារឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា១៥០ (ពីរ) នៃរដ្ឋធម្មនុញ្ញ គឺ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបានបញ្ជាក់ថា ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ។

លោកបន្តថា ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ សន្លឹក​ឆ្នោតរបស់គេ ដែលបានបោះត្រូវបានរាប់យ៉ាងត្រឹមត្រូវ ហើយក៏មិនត្រូវមាក់ងាយប្រជាពលរដ្ឋដែរ ព្រោះរាល់ការបោះឆ្នោតកន្លងមកប្រជាពលរដ្ឋកម្ពុជា បានបង្ហាញឆន្ទៈរបស់ខ្លួនមិនតិចជាង៧០ភាគរយនោះទេ រាល់ការបោះឆ្នោតសកលចំនួន៨លើករួចមកហើយ ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតឱ្យគេបោះឆ្នោត ដូចមានចែងក្នុងមាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។

លោក បានបញ្ជាក់ថា «តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះមុខ និងតាមនីតិវិធីជ្រើសរើសឆ្នោតជាសម្ងាត់» មានន័យថាមាត្រានេះ មិនបានរើសអើងគណបក្សនយោបាយ តូច ឬធំទេ ឬគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងទេ ឬទាមទារវត្តមានរបស់អតីតគណបក្សប្រឆាំងទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor