
ដោយសារបញ្ហាគ្រួសារ ធ្វើឲ្យស្ត្រីកូនមួយម្នាក់ឈឺចិត្ត ដោយសារប្ដីមានស្រីថ្មី ក៍សម្រេចចិត្តនាំកូនមកលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្ត កណ្ដាល កាលពីវេលាម៉ោង ០៥ និង ២០នាទី ល្ងាចថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨។

ស្រ្តីរងគ្រោះខាងលើនេះ មានឈ្មោះថា រី ស្រី តា អាយុ២៤ ឆ្នាំ ទីលំនៅ នៅភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ កាលពីល្ងាចថ្ងៃទី ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ បានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច មកឃាត់បានទាល់ពេលវេលា យកទៅណែនាំអប់រំ នៅប៉ុស្តិ៍តាខ្មៅ និងកំពុងទាក់ទងខាងក្រុមគ្រួសារមកទទួលយក។


វីដេអូ Live ទី០១ ៖
វីដេអូ Live ទី០២ ៖
វីដេអូ Live ទី០៣ ៖